ជនរងគ្រោះ

ថ្ងៃនេះ ខ្ញុំបានឮមិត្តភក្តិរួមការងារនិយាយថា នៅលើគេហទំព័រ cen.com.kh មានបោះពុម្ព​ផ្សាយ​អត្ថបទខ្លីមួយ ដែលនិយាយ​អំពី​ការអនុវត្ត​សាលដីការបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ ដោយឈូសផ្ទះវីឡា និងផ្ទះល្វែងចំនួន៤០ខ្នង​នៅក្នុង​សង្កាត់​ទួលសង្កែ ខណ្ឌឫស្សីកែវ ជិតអង្គតែន​ទូរទស្សន៍ទួលគោក ដើម្បីយក​ដីជូន​ទៅ​អតីតលោករដ្ឋមន្ត្រីឃុន ហាំង ដែលជា​ម្ចាស់កម្មសិទ្ធិ។ ឮព័ត៌មាន​នេះ ខ្ញុំបានទៅបើកគេហទំព័រនោះមើល ហើយក៏​ឃើញនូវអ្វីដែលពួកគេនិយាយនោះមែន ដោយឃើញទាំងរូបថតប្រាំពីរសន្លឹកនៃសកម្មភាពអនុវត្តដីកានោះផង។

អានព័ត៌មាននោះហើយ ខ្ញុំសួរខ្លួនឯងថា ដីដែលអាចសង់វីឡា និងផ្ទះល្វែងបានដល់៤០ខ្នង ពិតជាមិនតូចទេ ហេតុអ្វីបានជាឯកឧត្តមមិនតវ៉ា នៅពេលដែលមានការសាងសង់សំណង់ខុស​ច្បាប់​នៅលើដីរបស់លោក? តើការ​សាង​សង់នោះមានសុំអនុញ្ញាតច្បាប់ពីសង្កាត់ ខណ្ឌ រាជធានី ឬក្រសួង​ដែនដីនិងសំណង់ដែរឬទេ? តើការលក់ដូរ​ទៅឲ្យ​ប្រជាជន​ទាំងនោះមានកាត់ឈ្មោះ ផ្ទេរកម្មសិទ្ធិដល់ សង្កាត់ ខណ្ឌ រាជធានីឬទេ? តើមានអាជ្ញាធរថ្នាក់ណាខ្លះ ដែលដឹង​ឮក្នុងការលក់ដូរនោះ? តើពួក​គាត់​អាចទិញដូរផ្ទះល្វែង ឬវីឡា ដែលមានតម្លៃពីជាងពីរម៉ឺនដុល្លារ (ខ្ញុំវាយតម្លៃយ៉ាង​តិច​បំផុត) ឡើងទៅ ដោយគ្មានការដឹងឮពីអាជ្ញាធរមូលដ្ឋានបានទេ?

តាមរយៈចម្ងល់ទាំងអស់ខាងលើនេះ ខ្ញុំគិតថា អ្វីដែលកើតឡើងចំពោះប្រជាពលរដ្ឋ​ទាំង៤៥​គ្រួសារ​នោះ ជារឿង​ខុសប្រក្រតី ដែលតម្រូវឲ្យមានការស៊ើបអង្កេតពីស្ថាប័ន​ឯករាជ្យមួយ ដើម្បី​ដោះស្រាយ រកយុត្តិធម៌ជូនប្រជាពលរដ្ឋទាំងនោះ។

អត្ថបទសាកល្បងដោយ៖ ណុល ដារ៉ា

អត្ថបទនេះត្រូវបាន​ផ្សាយក្នុង អត្ថបទសាកល្បង។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s