យល់សប្ដិ៍ចម្លែក

ដោយចៃដន្យ នាយទីទុយបានទៅឈរមើលអេស្កាវេទ័រពីរគ្រឿង កំពុងកាយផ្ទះថ្មពីរល្វែងយ៉ាងស្អាត ដែលទើបសង់ហើយ​ថ្មីៗ។ ដោយចង់ដឹង គេបានសួរបុរសពីរនាក់ដែលកំពុងឈរមើលនៅទីនោះ​៖

–      ម៉េចបានគេកាយផ្ទះហ្នឹង?

–      សង់រំលោភដីសាធារណៈ

គេងាកមើលឆ្វេងស្ដាំ ឃើញផ្ទះនោះសង់រត់ត្រង់ជួរជាមួយផ្ទះថ្មចាស់ៗ ដែលសង់ពីមុនមក គេលាន់មាត់​៖

–      សង់ស្មើគេដែរតើ! ម៉េចបានថារំលោភផ្លូវសាធារណៈ?

–      ផ្ទះនេះពីដើមសង់នៅក្រោយនេះប្រហែលប្រាំមួយម៉ែត្រ គេទើបតែវ៉ៃអាចាស់ចោល ហើយដល់​ពេល​សង់ថ្មី ស្រាប់តែសង់មកដល់ទីនេះតែម្ដង។

–      ឧបមាថាបងឯងមានដីដប់ម៉ែត្រ តែពេលនេះបងឯងមានលទ្ធភាពសង់ផ្ទះតែត្រឹមប្រាំម៉ែត្រទេ ដល់ថ្ងៃក្រោយបងឯងមានលទ្ធភាពសង់ថែមប្រាំម៉ែត្រទៀត ហើយគេថាបងឯងសង់រំលោភដី សាធារណៈ តើបងឯងគិតយ៉ាងណា?

–      ខ្ញុំខ្ជិលឈ្មោះជាមួយលោកឯងណាស់។ (បុរសទាំងពីរក៏ដើរចេញទៅ)

លោកសាស្ត្រាចារ្យដែលជាអ្នកស្គាល់នាយទីទុយច្បាស់ ក្ដាប់ដៃស្ដាំលើកឡើងលើជាសញ្ញាគាំទ្រ។

ខ្ញុំភ្ញាក់ដឹងខ្លួនព្រើត វាគ្រាន់តែជាការយល់សប្ដិ៍របស់ខ្ញុំប៉ុណ្ណោះ។ ខ្ញុំស្គាល់នាយទីទុយច្បាស់ណាស់ គេជាសម្លាញ់ដ៏ជិតស្និទ្ធរបស់ខ្ញុំ។ គេជាមនុស្សស្ងប់ស្ងាត់ណាស់ មិនចង់ដឹងរឿងរ៉ាវរបស់អ្នកដទៃទេ ជាមនុស្សដែល​និយមសុខ។ ប៉ុន្តែទំនងជា​រឿងរ៉ាវក្នុងសុបិននោះអយុត្តិធម៌ណាស់ហើយ បានជាគេឈឺឆ្អាលយ៉ាងនេះ។ គេធ្លាប់ប្រាប់ខ្ញុំថា នៅស្រុកខ្មែររឿងអយុត្តិធម៌មានច្រើនណាស់ ហើយពេលខ្លះសូម្បីតែសិទ្ធិក្នុងការការពារខ្លួន ក៏ត្រូវអ្នកច្បាប់បកស្រាយឲ្យមានកំហុសបានដែរ។ គេបានប្រាប់ឲ្យខ្ញុំប្រយ័ត្នខ្លួនឲ្យមែនទែន មុននឹងសម្រេចចិត្ត​ធ្វើអ្វីមួយ។ ខ្ញុំគ្រាន់តែងក់ក្បាលយល់ព្រមនឹងគេ ហើយអារម្មណ៍ខ្ញុំគិតថា ប្រហែលជាគេចង់និយាយពីសកម្មជនបក្សសមរង្ស៊ី នៅបាត់ដំបងនោះហើយមើលទៅ។

ខ្ញុំនឹកមិនអស់មិនហើយនឹងយល់សប្ដិ៍ចម្លែករបស់ខ្ញុំ មិនអស់ចិត្តនឹងរឿងអយុត្តិធម៌ដែលនាយទីទុយប្រាប់​ខ្ញុំ។ បើរឿងអយុត្តិធម៌មានដូចយល់សប្ដិ៍ខ្ញុំ និងដូចដែលនាយទីទុយប្រាប់ខ្ញុំមែន តើប្រព័ន្ធយុត្តិធម៌នៅស្រុក​ខ្មែរដុនដាបដល់កម្រិតណា? តើព្រះមហាក្សត្រខ្មែរ ដែលជាប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមព្រះអង្គបានទ្រង់ជ្រាបពីរឿងនេះទេ? បើតែយ៉ាងនេះ ចៅក្រមខ្មែរកំពុងតែជាន់ឈ្លីព្រះកិត្តិនាមព្រះអង្គហើយ។

អត្ថបទសាកល្បងដោយ៖ ណុល ដារ៉ា

អត្ថបទនេះត្រូវបាន​ផ្សាយក្នុង អត្ថបទសាកល្បង។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s