កវីអ្នកនិពន្ធជំនាន់មុនបានប្រៀបប្រដូចភូមរា មានកន្លង់ ឃ្មុំ មេអំបៅជាដើម ទៅនឹងបុរសចិត្តសាវ៉ា ពេលបានក្រេបផ្កាហើយ ហើរចោលទៅ ។
ថ្ងៃនេះ ក្រោយពីបានសង្កេតមេឃ្មុំ និងមេអំបៅក្រេបផ្កាហើយ ឃើញថា ការក្រេបលម្អងផ្កាទាំងនោះ វាគ្រាន់តែជាការស្វែងរកអាហាររបស់សត្វលោកតែប៉ុណ្ណោះ ។ គោក្របីស៊ីស្មៅជាអាហារ តើគេអាចប្រដូចនឹងរឿងស្នេហាបានទេ? មនុស្សសម្លាប់សត្វយកមកធ្វើជាអាហារ តើគេអាចធៀបនឹងរឿងស្នេហាបានទេ? យ៉ាងណាមិញ ភូមរាទាំងឡាយក្រេបលម្អងផ្កា ក៏មិនអាចប្រៀបប្រដូចនឹងរឿងស្នេហាបានដូចគ្នា ។
ភូមរាទាំងឡាយបានរងគ្រោះជាយូរមកហើយ ដោយសារការប្រៀបធៀបទៅនឹងមនុស្សចិត្តសាវ៉ា បានខ្លួនបានប្រាណហើយ បែរជាបោះបង់ដៃគូចោលឲ្យរស់រីងរៃ ។ តាមពិតរឿងមនុស្សចិត្តសាវ៉ា វាជារឿងរបស់មនុស្សទេតើ!
អត្ថបទសាកល្បងដោយ៖ ណុល ដារ៉ា