«ព្រះរាជា និង រាជពេទ្យ»

ខ្ញុំបានអានរឿងនេះនៅលើហ្វេសប៊ុកអ្នកនិពន្ធវេទមន្ត កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០១៧ ពេលនោះខ្ញុំបានស៊ែរបន្តដែរ។ ថ្ងៃនេះខ្ញុំបានអានម្ដងទៀត ខ្ញុំយល់ថា រឿងនេះមានតម្លៃខ្ពស់ក្នុងការលើកទឹកចិត្តមនុស្សឲ្យមានសង្ឃឹមក្នុងជីវិតរស់នៅ។

អរគុណអ្នកនិពន្ធវេទមន្តដែលបានបកប្រែអត្ថបទដ៏ល្អនេះ។

«ព្រះរាជា និង រាជពេទ្យ»

កាលណោះព្រះរាជាមួយអង្គ យាងទៅបរបាញ់សត្វ ស្រាប់តែរងរបួសម្រាមដៃ។ រាជពេទ្យដែលតែងតែទៅតាមទ្រង់ ក៏បិតថ្នាំរុំរបួសនោះថ្វាយ។ ព្រះរាជាសួរថា «តើវាមិនអីទេ មែនទេ?» រាជពេទ្យទូលថា «ល្អ ឬអាក្រក់ អ្នកណាទៅដឹង?» ពេលត្រឡប់មករាជរាំងវិញ ព្រះរាជា ក៏សួររាជពេទ្យដដែល រីឯរាជពេទ្យ ក៏ទូលតបនូវពាក្យដដែលទៀត។ ពីរបីថ្ងៃក្រោយមក របួសនោះធ្ងន់ធ្ងរខ្លាំង ដល់ថ្នាក់ត្រូវកាត់ម្រាមនោះចោល។ ព្រះរាជាពិរោធរាជពេទ្យយ៉ាងខ្លាំង ឱ្យគេចាប់គាត់យកទៅដាក់ក្នុងគុកក្រោមដី។ «នៅក្នុងគុកគឺសក្តិសមនឹងឯងហើយ!» រាជពេទ្យនៅតែតបថា «ល្អ ឬអាក្រក់ អ្នកណាទៅដឹង?» ព្រះរាជាថាគាត់ឆ្កួត និងគ្មានសមត្ថភាព។ ប៉ុន្មានសប្ដាហ៍ក្រោយមក ព្រះរាជាក៏យាងទៅបរបាញ់សត្វទៀត ស្រាប់តែវង្វេង ត្រូវមនុស្សព្រៃចាប់ទ្រង់ យកទៅបូជាព្រះរបស់ពួកគេ។ ខណៈដែលពួកគេរៀបនឹងកាត់ព្រះសិរទ្រង់ទៅហើយ ស្រាប់តែអាចារ្យស្រែកឡើងថា «ឈប់! មនុស្សម្នាក់នេះមិនសក្តិសមទេ ព្រោះគេមានម្រាមដៃតែ៩ប៉ុណ្ណោះ។» ព្រះរាជាក៏បានរួចមករាជរាំងវិញ ហើយទ្រង់ក៏រត់ទៅគុកក្រោមដីសុំទោសរាជពេទ្យថា «លោកថាត្រូវហើយ បាត់ម្រាមដៃមួយគឺជារឿងល្អ! លោកបានជួយសង្គ្រោះយើង ហេតុនេះឱ្យយើងសុំទោសដែលធ្វើឱ្យលោកពិបាកនៅក្នុងគុកក្រោមដី។» រាជពេទ្យតបថា «ទេ! មិនពិបាកទេ តែល្អទៅវិញដែលជាប់នៅទីនេះ បើមិនអ៊ីចឹងទូលបង្គំនឹងទៅព្រៃជាមួយនឹងទ្រង់ ហើយទូលបង្គំមានម្រាមដៃគ្រប់!»

នៅពេលដែលយើងជួបស្ថានភាពពិបាកៗ វាមិនងាយនឹងអាចគិតវិជ្ជមានទេ តែតាមពិតទៅ គ្រប់យ៉ាងកើតឡើងដោយមានហេតុផល គ្រាន់តែយើងរកមិនទាន់ឃើញហេតុផលនោះប៉ុណ្ណោះ។ អ៊ីចឹងកុំប្រញាប់វិនិច្ឆ័យអ្វីមួយថាល្អឬអាក្រក់ ទាំងដែលមិនទាន់ដឹងថា ចក្រវាលកំពុងមានផែនការណ៍អ្វីចំពោះយើង។ ខ្សែធ្នូទាល់តែទាញឱ្យតឹង ទើបបាញ់ចំគោលដៅ រីឯឆាកជីវិត នៅពេលដែលធ្លាក់ចុះ ឬតានតឹងខ្លាំង គឺមានន័យថា យើងនឹងចាប់ផ្ដើមជួបអ្វីថ្មីដែលអស្ចារ្យជាងនេះមិនខាន។ អ៊ីចឹងកុំងាយចុះចាញ់ ឬបញ្ឈប់ ហើយត្រូវរីករាយជានិច្ច។

ប្រែសម្រួលដោយ #អ្នកនិពន្ធវេទមន្ត ពីវីដេអូរបស់ Xandria Ooi

អត្ថបទនេះត្រូវបាន​ផ្សាយក្នុង Uncategorized។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s