រឿងសាមកុក

រឿង សាមកុក ភាគទី ១

រឿង សាមកុក ភាគទី ២

រឿង សាមកុក ភាគទី ៣

រឿង សាមកុក ភាគទី ៤

រឿង សាមកុក ភាគទី ៥

រឿង សាមកុក ភាគទី ៦

រឿង សាមកុក ភាគទី ៧

រឿង សាមកុក ភាគទី ៨

រឿង សាមកុក ភាគទី ៩

រឿង សាមកុក ភាគទី ១០

ជម្រាបមិត្តអ្នកអាន

រឿងសាមកុកភាគទី១០ បានមកដល់ដៃមិត្តអ្នកអានហើយ។ សូមអភ័យទោស​ចំពោះការរង់ចាំដ៏យូរ ដោយមូលហេតុខ្ញុំមមាញឹកក្នុង​កិច្ច​ការងារប្រចាំថ្ងៃ។ ប៉ុន្តែនៅពេលដែលខ្ញុំទំនេរតែមួយភ្លែត ខ្ញុំមិនភ្លេចប្រឹងប្រែង​ដើម្បីបញ្ចប់បេសកកម្មខ្ញុំនេះទេ។

ថ្ងៃនេះ វាបានបញ្ចប់ដោយជោគជ័យហើយ ខ្ញុំក៏រីករាយដូចមិត្តអ្នក​អានដែរ។ បីទំព័រដំបូងនៃរឿងសាមកុកខ្សែទី១០នេះ ខ្ញុំបានផ្ញើលិខិតមួយដល់​មិត្តអ្នកអាន ដើម្បីបញ្ជាក់ពីមូលហេតុដែលខ្ញុំចារឹកសៀវភៅនេះឡើង​វិញ។

សូមអរគុណចំពោះការគាំទ្រ។

ណុល ដារ៉ា

27 Responses to រឿងសាមកុក

  1. AKHaing ថា:

    ខ្ញុំសូមសម្ដែងក្ដីសោមនស្ស ចំពោះទង្វើនិងអាកប្បកិរិយា នៃការប្រព្រត្តក្នុងចេតនាមនុស្សខ្មែរ។ ពោលដោយខ្លី គឺគំនិតដែលស្ដែងពីការបណ្ដុះគំនិតជាតិនិយម។ ខ្ញុំសូមគាំទ្រ ចំពោះទឹកចិត្ត និងមនសិការ ដែលបងកំពុងអនុវត្ត។

    • sambath ថា:

      សូមគាំទ្រលោកណុល ដារ៉ា និងប្រិយមិត្តដែលបានគាំទ្រគាត់។សូមកោតសរសើរចំពោះការលះបង់ពេលវេលាដ៏មានតម្លៃដើម្បីប្រទេសជាតិ

  2. ពិតជា​មិនកោត​សរសើរ​មិនបាន​មែន !

  3. AKHaing ថា:

    អរគុណជាពន្លឹក ចំពោះសេចក្ដីព្យាយាម និង ទឹកចិត្តដ៏ល្អនេះ។

  4. ឧត្តម ថា:

    អរគុណ​បង​ច្រើន​ដែល​បាន​ចែក​រំលែក.. ខ្ញុំ​បាន​ចែក​បន្ត​ទៅ​មិត្ត​បន្ថែម​ទៀត.. សុមដាក់​បន្ត​ទៀត​..

    • khmerliterature ថា:

      ជាការពិត ខ្ញុំនឹងបន្តយកមកជូនមិត្តអ្នកអានរហូតដល់ចប់។ មកដល់ពេលនេះ ខ្ញុំបានចារឹកឡើងវិញចំនួនប្រាំបីភាគរួចហើយ នៅសល់តែពីរភាគទៀតទេ។ ប៉ុន្តែការត្រួតពិនិត្យអក្ខរាវិរុទ្ធ គឺជាបញ្ហាធំ ដែលធ្វើឲ្យខ្ញុំយឺតយ៉ាវក្នុងការយកមកផ្សាយជូនដល់មិត្តអ្នកអាននេះ។
      កាលណាបានអានសៀវភៅទាំងនេះហើយ អ្នកអាននឹងបានផលចំណេញខាងប្រាជ្ញាផង ខាងអក្ខរាវិរុទ្ធក្នុងភាសាខ្មែរផង ហើយមិនខ្ជះខ្ជាយពេលវេលាទៅលើអបាយមុខសព្វបែបយ៉ាងផង។
      សង្ឃឹមថា យើងទាំងអស់គ្នានឹងចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីជាប្រយោជន៍ដល់សង្គមជាតិយើង។
      នេះជាភាគដ៏តិចតួចមួយ ដែលខ្ញុំអាចធ្វើបានដើម្បីសង្គមជាតិរបស់យើង។ ហើយខ្ញុំក៏សង្ឃឹមដែរថា អ្នកអាននឹងចាប់ផ្ដើមធ្វើអ្វីមួយ ទោះក្នុងចំណែកដ៏ល្អិតសុខុមណាក្ដី ដើម្បីជាប្រយោជន៍ដល់ជាតិយើង។
      អរគុណជាអនេក។
      ណុល ដារ៉ា

    • សីហា ថា:

      អរគុណចំពោះការខិតខំដើម្បីមនុស្សស្រកឃ្លានការអានគ្រប់គ្នា

  5. ផ្កាយ​ដុះ​​កន្ទុយ​ ថា:

    ពិតជា​គួរ​ឲ្យ​ស្ងប់​ស្ងែងនូវការខិតខំប្រឹងប្រែងរបស់់​អ្នក​ណាស់ ^^

    • khmerliterature ថា:

      សូមអរគុណចំពោះការគាំទ្រ។ ជាមួយគ្នា ក៏សូមសរសើរដល់មិត្តអ្នកអានដែរ។ សង្ឃឹមថា វប្បធម៌នៃការអាននឹងវិលមក​រកសង្គមជាតិយើងវិញ។ ខ្ញុំជឿថា អំណានពិតជាមានប្រយោជន៍ណាស់សម្រាប់មនុស្សគ្រប់រូប។
      សូមអរគុណ។
      ណុល ដារ៉ា

  6. sothea ថា:

    តែអ្នកអាចចែករំលែកភាគទីមួយបានទេ?​

  7. Phearom KHEK ថា:

    សូមអរគុណចំពោះរូបអ្នក និង​ស្រលាញ់អ្នក។

  8. យាងដាខុន ថា:

    ខ្ញុំបាទក្នុងនាមជាកូនខ្មែរម្នាក់ និងជាអ្នកដែលចូលចិត្ដស្រាវជ្រាវឯកសារសំខាន់ៗ សូមថ្លែងអំណអរគុណយ៉ាងជ្រាល​​ជ្រៅចំពោះទឹកចិត្ដរបស់បងដែលខំព្យាយាមស្វែងរកប្រវិត្ដអត្ថបទ សាមកុកមកក្រងទុក្ខជាស្នាដៃសំរាប់អ្នកជំនាន់ក្រោយ និងជាផលប្រយោជន៏សំរាប់អ្នកសិក្សា ជាទ្រព្យ ដ៏ ​សំខាន់សំរាប់រូបខ្ញុំផ្ទាល់ សូមអោយបងជួបតែសំណាងល្អ ក្នូងរំវង់គ្រួសារ !

  9. ចំរើន ថា:

    ការខំប្រឹងប្រែងនេះពិតជាបានរួមចំណែកក្នុងការកសាងនូវចំណេះដឹងដល់យុវជនខ្មែរមិនខាន ខ្ញុំសង្ឈឹមដូច្នេះ។ សូមអរគុណចំពោះការលះបង់ពេលវេលា កម្លាំងកាយ ចិត្ត និងប្រាជ្ញាស្មារតីដើម្បីដាក់អត្ថបទនេះក្នុង blogនេះ។ ជូនពរ សុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។

  10. អំពីភាគ១០ ដែលលោកបានសរសេរថាមានការជាន់ឈ្មោះមេទ័ពនគរអួយនោះ ខ្ញុំដែលមិនចេះអានសំនៀងចិនដឹងត្រឹមថា ជីឡុងសម្លាប់ Xiahou En ឯ ហ៊ួង ចុង សម្លាប់ Xiahou Yuan ។

  11. keiya ថា:

    រឿងនេះខ្ញុំធ្លាប់តែមើលត្រឹម​វគ្គ​  6​​  My computer Erroe ទៅ

  12. botrakhmer ថា:

    សូម​អរគុណ ចំពោះ​វិភាគទាន​ដ៏​ថ្លៃថ្លា។ ដោយ​ក្ដី​គោរព។

  13. Sinarong ថា:

    អរគុណធំៗចំពោះការខិតខំប្រឺងប្រែង សង្ឃឹមថានឹងបានអានភាគបន្តរៗទៀត

  14. Chhunleng ថា:

    ក្នុងនាមខ្ញុំជានិស្សិតអក្សរសាស្ត្រខ្មែរមួយរូបខ្ញុំសូមអរគុណដល់បងប្រុសយ៉ាងក្រៃលែង។ ពេលចូលកងវិញខ្ញុំនឹងរៀនរឿងនេះក្នុងមុខវិជ្ជាអក្សរសិល្ប៍ចិន។

  15. elibrary2016 ថា:

    អរគុណដែលបងបានចែករំលែកអត្ថបទនេះ តែខ្ញុំបានមើលរឿងសាមកុកតាមរយៈ ខ្សែវីដេអូបែរជាឈ្មោះតួអង្គខុសគ្នាក្នុងរឿងធ្វើឲ្យខ្ញុំមានចិត្តមួយមិនចង់អានទៅវិញ​តែទោះជាយ៉ាងណាខ្ញុំគិតថាខ្ញុំនឹងខំអានបន្តទៀត។

  16. សួន យ៉ិត ថា:

    ជម្រាបសួរបង
    តើខ្ញុំអាចសុំគំរូ Microsoft Words ដើម្បីវាយអត្ថបទដូចរឿងនេះបានអត់?

  17. Soun Yet ថា:

    ការពិតទៅឯកសារនេះគឺជា PDF ហើយខ្ញុំមិនដឹងថាមុនដំបូងគេវាយអត្ថបទតាមកម្មវិធីអ្វីនោះទេ។ បើសិនជាគេវាយតាម Microsoft Words មែន គឺខ្ញុំចង់ដឹងថាគេត្រូវកំណត់ទំព័របែបម៉េចទើបមើលទៅស្អាត ហើយអាចបោះពុម្ពចេញជាសៀវភៅរឿងមួយបាន។ សូមអធ្យាស្រ័យផងបង

  18. vatbunchanthona ថា:

    ខ្ញុំពិតជាអរគុណដល់បងខ្លាំងណាស់ សម្រាប់ការចែករំលែកនូវទ្រព្យចំណេះដឹងដ៏មានតម្លៃនេះសម្រាប់ជនជាតិខ្មែរយើងនិងបរទេសដែលចាប់អារម្មណ៍ពីប្រទេសយើង បានសិក្សាស្រាវជ្រាវពីអ្វីដែលជាកេរមរតករបស់ជាតិយើង ។

បញ្ចេញមតិ